K កិត្យា ប៊ិហ្សនេស ខនសាល់ធីង ទីផ្សារការងារ
JOB MARKETPLACE POLICY

គោលការណ៍ទីផ្សារការងារ

ស្តង់ដារសម្រាប់ក្រុមហ៊ុន បេក្ខជន និង KITYA ដើម្បីកាត់បន្ថយការងារក្លែងក្លាយ ការរើសអើង និងការប្រើ CV មិនត្រឹមត្រូវ។

ដំណឹងបង្ហាញជាសាធារណៈបានតែពេលស្ថានភាពជា “បានអនុម័ត” និងមិនទាន់ផុតកំណត់។ KITYA អាចស្នើឯកសារផ្ទៀងផ្ទាត់ មុនឬក្រោយការផ្សព្វផ្សាយ។

១. លំហូរដំណឹង

  1. ក្រុមហ៊ុនបង្កើតសំណើ និងបញ្ជាក់ព័ត៌មានត្រឹមត្រូវ។
  2. សំណើចូលជា រង់ចាំពិនិត្យ (pending) មិនបង្ហាញសាធារណៈ។
  3. KITYA ពិនិត្យអត្តសញ្ញាណក្រុមហ៊ុន អ្នកទំនាក់ទំនង មុខតំណែង និងសញ្ញាហានិភ័យ។
  4. KITYA អនុម័ត ស្នើកែ បដិសេធ ឬបិទ។
  5. ដំណឹងដែលបានអនុម័តអាចបង្ហាញលើវេប និង APP រហូតដល់ផុតកំណត់ ឬបិទ។

ការពិនិត្យមិនមែនជាការធានាផ្លូវច្បាប់/ហិរញ្ញវត្ថុទាំងស្រុងទេ។ បេក្ខជនត្រូវផ្ទៀងផ្ទាត់មុនចែកឯកសាររសើប ឬចូលរួមប្រតិបត្តិការហិរញ្ញវត្ថុ។

២. កាតព្វកិច្ចក្រុមហ៊ុន

៣. សិទ្ធិ និងការប្រុងប្រយ័ត្នរបស់បេក្ខជន

ក្នុងដំណាក់កាល Website Only ក្រុមហ៊ុនមិនអាចចូលមើល CV ដោយផ្ទាល់បានទេ។ KITYA Admin ជាអ្នកគ្រប់គ្រង CV ហើយអាចចែកដោយដៃទៅក្រុមហ៊ុនពាក់ព័ន្ធ លុះត្រាតែបានសុំការយល់ព្រមជាក់លាក់ពីបេក្ខជន និងកត់ត្រាក្រុមហ៊ុន គោលបំណង កាលបរិច្ឆេទ និងភស្តុតាងយោងក្នុង CV Audit។

៤. ដំណឹង និងអាកប្បកិរិយាហាមឃាត់

៥. Moderation និងការអនុវត្ត

KITYA អាចស្នើឯកសារចុះបញ្ជី ទាក់ទងក្រុមហ៊ុន ផ្អាកដំណឹង រក្សាភស្តុតាង បិទអ្នកផ្ញើ ឬរាយការណ៍ទៅអាជ្ញាធរនៅករណីមានហានិភ័យធ្ងន់។ ការសម្រេចផ្នែកផ្សព្វផ្សាយអាចពិនិត្យឡើងវិញពេលទទួលភស្តុតាងថ្មី។

៦. រាយការណ៍បញ្ហា

ផ្ញើលេខកូដការងារ ឈ្មោះក្រុមហ៊ុន Screenshot កាលបរិច្ឆេទ និងការពិពណ៌នាទៅ khampov612@gmail.com@KITYA_Business។ ករណីមានគ្រោះថ្នាក់ភ្លាមៗ សូមទាក់ទងអាជ្ញាធរមានសមត្ថកិច្ចជាមុន។